អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវី១៩ ដែលបានលេចចេញនូវសញ្ញាណនៃការឆ្លងចូលសហគមន៍ កាលពីថ្ងៃទី២៨ វិច្ឆកា ឆ្នាំ២០២០កន្លងទៅ( ហៅថា ព្រឹត្តការណ៍សហគមន៍២៨ វិច្ឆកា) ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ដោយ ឬ ប្រយោលក្នុងព្រឹត្តការណ៍នេះបានស្ម័គ្រចិត្តទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ និងបានធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងនោះដើម្បីបន្តពង្រឹងការអនុវត្តវិធានការនានាសំដៅប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងមហាផ្ទៃ បានធ្វើការចេញបទបញ្ជាដល់ថា្នក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ៕SP

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃបទបញ្ជា៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ