ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបកស្រាយដល់ អ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា ខ្លឹមសារដំណឹងខាងក្រោម ជាដំណឹងមិនពិត ជាដំណឹងដែលអ្នកផលិតបង្ហោះខ្វះការពិចារណា ពុំមានមូលដ្ឋាន និងការស៊ើបបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ។ 

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ លោក ម៉ិញ សុធីវណ្ណ បានទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលបញ្ជាក់ថា អវិជ្ជមាន ហើយពេលនេះលោកមានសុខភាពល្អជាធម្មតា និងបានកំពុងអនុវត្តតាមវិធានណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាលបានកំណត់។ ដោយឡែកស្ថាប័នអគ្គស្នងការដ្ឋាននគរបាលជាតិពុមានករណីប្រកាសអាសន្ន ឬឈប់សម្រាកពីការងាររយៈពេល០៣ ថ្ងៃដូចដំណឹងក្លែងក្លាយដែលបានផ្សព្វផ្សាយនោះទេ។ 

ករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកប្រភពនៃដំណឹងក្លែងក្លាយនេះ ដើម្បីឈានដល់អនុវត្តនីតិវិធីច្បាប់ ដូច្នេះសូមសាធារណជន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំផ្សព្វផ្សាយបន្តចៀសវាងពាក់ព័ន្ធក្នុងដំណើរការស្រាវជ្រាវ។ 

យើងខ្ញុំសូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម បង្កចលាចលឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័ន និងក៏អាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ