ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹងហាមឃាត់ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មិនអោយចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាននៅក្នុងតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលជាពិសេសតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជា មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មន្ទីរពេទ្យរដ្ឋ ឯកជន ព្រមទាំងសកម្មភាពដេញតាមរថយន្តសង្គ្រោះបន្ទាន់ដោយផ្សាយផ្ទាល់ ពាក់ព័ន្ធបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបង្កភាពជ្រួលច្របល់នៅក្នុងសង្គម ព្រមទាំងប្រឈមទៅនឹងគ្រោះថ្នា់នៃការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរទៅៗ។

ក្នុងករណីដែលល្មើសនឹងសេចក្តីជូនដំណឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ