ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រៃវែង បានធ្វេីការណែនាំប្រជាពលរដ្ឋ  ហាមឃាត់ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបងាប់ នៅតំបន់ទួលពាន់តាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលងាប់ជាបន្តបន្ទាប់។

តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រៃវែង នាពេលថ្មីៗនេះ ថា «ដើម្បីចូលរួមក្នុងការការពារសត្វស្លាប ដែលកំពុងអភិរក្ស និងដើម្បីបង្ការការឆ្លងជំងឺផ្សេងៗ ដែលកើតមានជាយថាហេតុ ក្នុងករណីសត្វស្លាបស្លាប់ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ មានចំនួនច្រើនរដ្ឋបាលខេត្តព្រៃវែង សូមណែនាំប្រជាពលរដ្ឋ និងសាធារណជនត្រូវផ្សព្វផ្សាយ និងហាមឃាត់ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបងាប់ រួមមាន សត្វចង្កៀលខ្យង សត្វត្រយងខ្លួនរលោង សត្វខ្វែក សត្វកុកគ្រោង សត្វក្អែក និងសត្វស្លាបមួយចំនួនទៀត»។ 

សូមរំលឹកថា នៅតំបន់ទួលពាន់តាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង  មានសត្វស្លាបជាច្រើនរយក្បាល ត្រូវបានងាប់ជាបន្ដបន្ទាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ