បើសិនជាលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតី ស្រ្តីម្នាក់នេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តអាម៉េរិក ជាអនុប្រធានាធិបតីស្រ្តីដំបូងរបស់សហរដ្ឋអាម៉េរិក ( first female US vice-president)។ 

ឪពុករបស់លោកស្រី គឺជាជនជាតិចាម៉ៃកាជាគ្រូបង្រៀននៅសាកលវិទ្យាល័យ Stanford University ហើយម្តាយរបស់លោកស្រី គឺជាកូនស្រីរបស់អ្នកការទូតឥណ្ឌាជាអ្នកស្រាវជ្រាវជំងឺមហារីក។ លោកស្រី Kamala Harris បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច នៅឆ្នាំ ១៩៨៦ នៅសាកលវិទ្យាល័យ Howard និងទទួលបានសញ្ញាបត្រច្បាប់នៅឆ្នាំ ១៩៨៩ ពីមហាវិទ្យាល័យ Hastings ។ បច្ចុប្បន្នលោកស្រី Kamala មានអាយុ ៥៥ ឆ្នាំ ត្រូវបានលោក បៃដិន ជ្រើសតាំងជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក កាលពីខែសីហាកន្លងទៅ ។

ម្ដាយឪពុករបស់លោកស្រី Kamala Harris បានលែងលះគ្នា នៅពេលលោកស្រី មានអាយុ ៧ ឆ្នាំ ហើយលោកស្រី និងប្អូនស្រីឈ្មោះ Maya ត្រូវម្ដាយចិញ្ចឹមបីបាច់ថែរក្សាដោយរស់នៅក្នុងទីក្រុង Berkeley រដ្ឋ California។ តែគួរឱ្យសោកស្ដាយម្ដាយរបស់លោកស្រី Kamala បានទទួលមរណភាពតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ។

កាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន បានជាប់ជាបេក្ខភាពប្រធានាធិបតីស្រ្តីដំបូង ប៉ុន្តែត្រូវចាញ់ឆ្នោតក្រោមថ្វីដៃ លោក ដូណាល់ត្រាំ។ 

សម្រាប់លោកស្រី Kamala Harris ជាអ្នកនយោបាយលេចធ្លោមួយរូបរបស់គណបក្សប្រជាធិបតេយ្យ អាចនឹងក្លាយជាមនុស្សសំខាន់បំផុតមួយរូបរបស់សហរដ្ឋអាម៉េរិកនៅពេលខាងមុខឆាប់ៗនេះ បើសិនគណបក្សប្រជាធិបតេយ្យរបស់លោកស្រីជាប់ឆ្នោត។ ក្នុងវ័យ៥៦ឆ្នាំ លោកស្រីមានបទពិសោធជាច្រើនក្នុងកិច្ចការច្បាប់ពិសេសគឺលោកស្រី ធ្លាប់ធ្វើបំពេញការងារជា រដ្ឋអាជ្ញា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា។ ចាប់ពីឆ្នាំ២០១៧ លោកស្រីគឺជាសមាជិកព្រឹទ្ធសភា បក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ