អាកុលក្លែងក្លាយ (មេតាណុល) ចំនួន៣៤ពីដុងខុសច្បាប់មានសារធាតុប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពមនុស្ស ត្រូវបានឆែកឆេររកឃើញនៅក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ៖ តាមប្រភពដែលសារព័ត៌មាន NP News ទទួលបានមុននេះបន្តិច មេតានុល ចំនួន៣៤ពីដុង ខុសច្បាប់មានសារធាតុប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពមនុស្ស ត្រូវបានឆែកឆេររកឃើញនៅទីតាំងឃ្លាំងមួយកន្លែង ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងក្រុមទី៤ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រតិបតិ្តការចុះឆែកឆេនេះ មានកិច្ចសហការរួមគ្នារវាងកម្លាំងមន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ ដែលដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ និងដឹកនាំសម្របសម្រួលនីតិវិធីច្បាប់ដែលមានលោក សម រិទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការមសាលាដំបូងរាជធានីភ្នំពេញនោះ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា ការចុះឆែកឆេរនេះ កម្លាំងអាជ្ញាធរចម្រុះ បានរកឃើញ អាល់កុលក្លែងក្លាយ ( មេតានុល ) ចំនួន៣៤កាដុង ដែលស្មើរនឹង ១០០០លីត្រ ដែលជាសារធាតុប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពមនុស្ស ៕ CN
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០