ចិន៖ ថ្មីៗចុងក្រោយនេះរាជរដ្ឋាភិបាលនៃទីក្រុងប៉េកាំងបានប្រកាស ភាពអាសន្នម្ដងទៀត ដោយបិទតំបន់ដែលទាក់ទងទាំងអស់ ហើយធ្វើការត្រួតពិនិត្យទៅលើបុគ្គលនោះ ព្រោះមានការរីករាល ដាលជាចំនួនច្រើន។ទីកន្លែងដើមកើតហេតុគឺផ្សារ (Xinfadi) ដោយឃើញវីរុស នៅលើក្ដារធ្វើត្រីសាមុន តាមប្រភពពត៌មានបានអោយដឹងទៀតថាប៉េកាំងមិនមានការរកឃើញអ្នកកើតជំងឺថ្មីរយះពេល៥៥ថ្ងៃមកហើយ។តែនៅថ្ងៃប្រហស្បតិ៍កន្លងផុតទៅ មានបុរសម្នាក់អាយុ ៥២ឆ្នាំមានអាការះក្ដៅខ្លួន ៣-៤ថ្ងៃហើយ ពេលទៅពិនិត្យរកឃើញ កូវីដ ១៩ វិជ្ជមាន ក៏បានសាកសួរពត៌មានទៅលើបុរសនោះ នៅក្នុងចំណោមនឹងដែរគឺផ្សារ (Xinfadi) គឺជាផ្សារសាច់ធំជាងគេនៅក្នុងអាស៊ាន។

នាថ្ងៃសុក្រមានអ្នកឆ្លងថែមចំនួន៦នាក់ទៀត ជាហេតុធ្វើអោយ មានការរាលដាល់នៅក្នុងផ្សារនេះ ដូច្នេះអ្នកដែលធ្លាប់មកផ្សារនេះទាំងអស់៥១៧នាក់ រកឃើញថាមានអ្នកឆ្លង៤៥នាក់តែនៅ មិនទាន់មានអាការះនៅឡើយទេ។ខាងចិននឹងមិនរាប់អ្នកដែលមិនមានអាការះថាជាអ្នកឆ្លងនោះទេ តែក៏មានការដាក់អោយនៅដោយឡែក នឹងតាមរកអ្នកដែលធ្លាប់ប៉ះពាល់មកពិនិត្យ។

ក្រោយមកបានធ្វើការបិទផ្សារចំណាយពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពីការបិទផ្សារក៏បានទៅត្រួតមើលថាតើវីរុស នោះមកពីណា ? ក៏បានពិនិត្យឃើញថានៅលើក្ដារធ្វើត្រីសាមុន បានអោយដឹងទៀតថាត្រីសាមុនភាគច្រើន៨០% ចិននាំចូល ពី ប្រទេស ន៉វ៉េ (Norway) ដែលសល់មកពី Faroe Islands , Denmark នឹង Australia សួរថាវីរុសនៅលើក្ដារនោះមកពីណា វាក៏អាចថាទៅបានថាមកពីត្រី។ត្រីមិនបានឆ្លងរោគ តែក៏មានវីរុស/ មេរោគនៅជាប់នឹងត្រី ដូច្នេះ ថាយើងមិនបានលាងដៃហើយយកមកចាប់ច្រមុះ មាត់ ភ្នែក ក៏មានឱកាសឆ្លង ប្រសិនបើយើងហូបត្រីនោះដែលមានមេរោគ/វីរុស បែបឆៅៗ ក៏មានឱកាសឆ្លងបានដែរ។

មេរោគ/វីរុសនៅនឹងត្រីមកពីណា ប្រសិនចិនប្រាប់ថា វីរុសមិនមាននៅក្នុងប្រទេសមកជាយូរណាស់មកហើយ តែក៏អាចទៅ បានថាមេរោគ/វីរុសនេះឆ្លងតាមទឹក តាមសមុទ្យមកឆ្ងាយបាន។ចំណែកប្រទេសថៃវិញ៩០%នៃត្រីសាមុនក៏នាំចូលពីប្រទេស ន៉វ៉េ ( Norway ) ដូចគ្នា។ចុងក្រោយផ្សារទំនើប Carreflour, Wumart នាំគ្នាប្រមូលត្រីសាមុននៅក្នុងហាងបោះចោលទាំងអស់ ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា។ក្រៅពីនេះប៉េកាំងត្រូវពិនិត្យ១០០០០នាក់ទៀត ដែលបានប៉ះ ពាល់នឹងផ្សារមួយនេះ ដើម្បីដាក់អោយនៅដាច់ដោយឡែកតទៅទៀត៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ