អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife ប្រទះឃើញសត្វឈ្លូសមួយក្បាលបានស្លាប់ដោយសារតែអន្ទាក់ ព្រាននៅពេលដើរល្បាតបីថ្ងៃជាប់គ្នា របស់មន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតថ្មរូង ព្រះខេត្តសីហនុ កាលពីពេលថ្មីនេះ ។នេះបើតាមការផ្សាយរបស់សម្ព័ន្ធមិត្តសត្វព្រៃ Wildlife នៅថ្ងៃទី០៦ មេសា។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃអំពាវនាវទៅដល់ប្រជាជនកម្ពុជាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ការបរិភោគសាច់សត្វព្រៃគឺជាការគាំទ្រដល់ការសម្លាប់យ៉ាងព្រៃផ្សៃរាល់សត្វព្រៃរបស់ប្រទេសកម្ពុជា សត្វព្រៃជាច្រើនស្លាប់បន្តិចម្តងៗព្រោះតែមិនអាចអត់ទ្រាំជាមួយអន្ទាក់បាន។
ក្នុងកំឡុងពេលល្បាតរយៈពេល០៣ថ្ងៃកាលពីថ្មីៗនេះមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតថ្មរូងក៏រកឃើញនិងដកហូតបានផងនូវត្រាក់ទ័រធុនតូចចំនួន០១គ្រឿងរួមជាមួយឈើខុសច្បាប់ អន្ទាក់ចំនួន៦៩ កាំភ្លើងច្នៃចំនួន០១ដើម រណារយន្តចំនួន០៨គ្រឿង យុទ្ធនាការខុសច្បាប់ចំនួន០៨ និងបានដោះលែងសត្វមាន់ព្រៃចំនួន០៦ក្បាលអោយចូលទៅក្នុងព្រៃវិញ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ