ភ្នំពេញ៖ ក្រុមចម្រៀង Mustache គឺជាក្រុមដែលមានសមាជិក៥រូប និងបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ មកម្ល៉េះបើគិតមកទល់ពេលនេះគឺមានរយៈពេលជិត៥ឆ្នាំមកហើយ ប៉ុន្តែជារឿងដែលគួរឱ្យសោកស្តាយបំផុតនៅពេលដែលក្រុមដែលខំប្រឹងសាងឡើងរហូតដល់មានអ្នកគាំទ្រច្រើនសន្ធឹក និងបទដែលក្រុមមួយនេះចេញមកមួយបទៗតែងមានសន្ទុះគាំទ្រខ្លាំងដោយសារអត្ថន័យតែងចាក់ចំបេះដូងមិត្តៗស្រទាប់យុវវ័យ ត្រូវបានរំសាយជាស្ថាពរដោយសារមានភាពមិនចុះសម្រុងគ្នា។

យោងតាមគណនី Instagram របស់សមាជិកក្រុមដែលមានឈ្មោះ Chen_mustache ដែលជាអ្នកចម្រៀង និងជាអ្នកលេងហ្គីតាក្នុងក្រុមបានបង្ហោះពាក្យជាមួយនឹងរូបភាពមួយសន្លឹកថា “អាយុកាលវង់ភ្លេង Mustache ត្រូវបានបិទទំព័រ ខ្ញុំនៅតែបន្តដំណើរទៅមុខម្នាក់ឯងទៀត ទាំងអស់គ្នាកុំបារម្មណ៍ មិនបានឈប់សម្រាកពីតន្ត្រីឡើយ សូមអ្នកទាំងអស់គ្នាសប្បាយចិត្តណា នៅតែក្បែរកំដរអ្នកទាំងអស់គ្នាដូចដើម”។ សារមួយនេះសបញ្ជាក់យ៉ាងច្បាស់ថា Mustacche Band ត្រូវបានរំសាយជាស្ថាពរហើយកាលពីម្សិលមិញ នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងធ្វើឱ្យអ្នកគាំទ្រក្រុម Mustache កន្លងមកមានភាពមិនសប្បាយចិត្តជាខ្លាំងនៃដំណឹងរំសាយក្រុមមួយនេះ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ