ភ្នំពេញ៖ នៅថ្ងៃនេះមានរូបភាពរថយន្តស៊ែរីទំនើបដែលស្គាល់ថាជារថយន្ត Rolls Royce ដែលមានតម្លៃរាប់ម៉ឺនដុល្លារ បានបើកបរតាមផ្លូវសាធារណៈដែលបំពាក់ស្លាលលេខនគរបាល ធ្វើឲ្យអ្នកលេងហ្វេសបុកមានការចាប់អារម្មណ៍ជាខ្លាំង។ 

បន្ទាប់ពីរូបភាពទាំងអស់នេះបានចែកចាយលើហ្វេសបុក ធ្វើឲ្យមានការបញ្ចេញយោបល់ជាច្រើនទាក់ទងនឹងស្លាកលេខរដ្ឋនគរបាលនេះ ដែលបំពាក់លើរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនបែបនេះ។

ក្នុងនោះផងដែរលោក ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ទាក់ទងជាមួយនឹងរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនខាងលើដែលបំពាក់ស្លាកលេខរដ្ឋនគរបាលថា៖ “ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ !  រូបពីក្នុងហ្វេសប៊ុក”។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ