ភ្នំពេញ ៖ បុរសសង្ហាម្នាក់បើករថយន្តបង្អួតភ្នែកអ្នកដែលអង្គុយផឹកស្រាក្រឡុក ម្ដុំសួនទឹកកោះពេជ្រ ស្រាប់តែរេចង្កូតបុករបាំងថ្មច្រាំងទន្លេទម្លុះម្ខាងទៅម្ខាងទើបបណ្ដាលឲ្យរថយន្តលុចស៊ីសខាងលើនោះហោះបោះពួយចូលទឹកទន្លេមេគង្គ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 2:00 យប់រំលងអធ្រាត្រឈានចូលថ្ងៃទី 22 ខែសីហាឆ្នាំ 2020 ស្ថិតក្នុងបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ហើយមិនដែលមិនធ្លាប់កើតមានពីមុនមកនេះមិនមានមនុស្សរងរបួសនោះទេ។ខណៈដែលម្ចាស់រថយន្ដផឹកស្រាស្រវឹងជោកជាំនិយាយគ្នាមិនស្ដាប់ ក្រោយពេលបានបង្កហេតុរួចមានការស្រែកឡូឡា និយាយគ្នាមិនស្តាប់គ្នាជាមួយនឹងសមត្ថកិច្ចកំពុងចុះមកអន្តរាគមន៍នេះផងដែរ បន្តមកទៀតបុរសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំបន្ត។
បង្កមានការភ្ញាក់ផ្អើលទៅដល់អ្នកផឹកស្រាក្រឡុកនិងប្រជាពលរដ្ឋអ្នកធ្វើដំណើរកំសាន្តអ្នកសារព័ត៌មានចុះមកដល់ត្រង់ចំណុចកើតហេតុនៅម្ដុំសួនទឹកកោះពេជ្រផងដែរ។
តាមប្រភពព័ត៌មានពីអ្នកផឹកស្រាក្រឡុកបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាក lexus rx350 ដោយមានពាក់ស្លាកលេខ ភ្នំពេញ 2AF 96 66 មួយគ្រឿងនេះបើកបរដោយបុរសម្នាក់ខាងលើក្នុងល្បឿនលឿនទិសដៅពីលិចមកកើតលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែទាញចង្កូតបទមិនទាន់ក៏ជ្រុលទៅត្រង់បណ្ដាលឱ្យទម្លុះរបាំងថ្មច្រាំងទន្លេទើបរថយន្តនោះហោះបោះពួយចូលទឹកទន្លេតែម្ដង។