ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។លោក ស្វាយ សំអ៊ាង ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ម៉ុម សារឿន ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ ចំណែកលោក ថង សាវុន ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តរតនគីរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី ជំនួសលោក ស្វាយ សំអ៊ាង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ