(កណ្ដាល)៖ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល ។

សមត្ថកិច្ចឈានដល់បង្រ្កាបជនគ្រឿងញៀនដែលបាញ់តដៃសមត្ថកិច្ចនោះបានហើយ នៅវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ក្រោយឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង ។

ជនសង្ស័យឈ្មោះ លៀន ទិត្យ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត  ធ្វើការឡោមព័ទ្ធ អស់រយៈពេលជាច្រើនម៉ោង ។ ទើបឈានបានរំដោះប្រពន្ធជនសង្ស័យក្នុងដំណាក់កាលដំបូង។ 

បន្ទាប់ពីមានករណី ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយជនសង្ស័យ ដំណាក់ការដំបូង បានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំងគំរាមលើសមត្ថកិច្ចក្នុងប្រតិបត្តិការ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា៖ បន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេក្លោងគ្រឿងញៀន ហើយ។

យើងរកវិធានការឱ្យ កូនជនសង្ស័យចាកចេញពីកន្លែងផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន កម្លាំងរបស់លោក ក៏បានប្រឹងវិធានការ ជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ។ 

ក្នុងដំណាក់កាល ជនសង្ស័យ បានប្រើអាវុធបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច គេក៏បានដុតផ្ទះដើម្បីជាការបំភ័ន្ត រកវិធីគេចខ្លួន។ ចេញពីកន្លែងផ្ទះ ដែលបានដុតបំផ្លាញ រួចក៏មកសំងំលាក់ខ្លួនក្នុងផ្ទះឪពុកម្ដាយរបស់គេ។ 

សមត្ថកិច្ចក៍ព័ទ្ធប្រើវិធីលួងថា៖ ធានា មិនឃាត់ខ្លួន មិនធ្វើការផ្ដន្ទាទោស ហើយអ្វីដែលជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច ក៏មិនឱ្យមានការជាប់ទោសទណ្ឌ។ ចំពោះការដុតផ្ទះក៏អាជ្ញាធរនិងសមត្ថកិច្ច ធានាជួសជុលធ្វើថ្មីវិញ នឹងចូលសារភាព ផ្ដល់ជារង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារថែមទៀត។ 

ដោយឡែកប្រពន្ធជនសង្ស័យ ដែលសមត្ថកិច្ចរំដោះយកនិងឃាត់ខ្លួន ក៏បានព្យាយាមទូរស័ព្ទ ទៅកាន់ប្ដីដែលជាជនសង្ស័យ ។ អោយចូលសារភាព និងបញ្ឈប់សកម្មភាព ការប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច ទើបឃាត់ខ្លួនបានជោគជ័យតែម្ដង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ