កំពង់ស្ពឺ៖លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និង កូនចៅ៦នាក់ នៅវេលាថ្ងៃត្រង់ទី២២  ខែសីហា  ឆ្នាំ២០២០  នេះ  បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ  ហេីយ ដេីម្បីចាត់ការតាមច្បាប់ ករណីពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ទៅវិញ ដែលនាំអោយមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងក្លា ។

ជនសង្ស័យ៧នាក់  ឈ្មោះ  កង  ភារី   ម្ចាស់កាំភ្លើងឡុក , ឈ្មោះ  កាន់  សៅលី  ម្ចាស់កាំភ្លើងឡុក , ឈ្មោះ  ដន  សុខុម   អ្នកបាញ់ , ឈ្មោះ ម៉ាន់  ប៉ុណ្ណារ៉ា  អ្នកបាញ់, ឈ្មោះ  ម៉ាន់  ប៊ុនណ្ណារែក  អ្នកបាញ់ , ឈ្មោះ នី សុភាក់  អ្នកបាញ់ និងឈ្មោះ  ព្រីង ឡង់ឌី អ្នកបាញ់  ។ 

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។ 

លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨៖៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាងហើយបានយកកាំភ្លើងមកឈរបាញ់បោះបន្ថែមទៀត ។

ប្រជាពលរដ្ឋ បានរិះគន់បញ្ហានេះ ថាខ្លួនជាសមត្ថកិច្ចគប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋមិនគួរណាផឹកស៊ីស្រវឹងអាងបាញ់បោះសេរីបែបនេះសោះ ។ 

ទន្ទឹមនេះ ប្រជាពលរដ្ឋក៏បានគាំទ្រចំណាត់ការរបស់ថ្នាក់លើ ផងដែរដែលបានចាត់វិធានការភ្លាមៗចំពោះលោក កង ភារី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ