(ខេត្តកណ្តាល)៖នៅថ្ងៃអង្គារ២កើត ខែមិគសិរ ឆ្នាំ ជូត ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា គ.ស ២០២០ វេលាម៉ោង៩និង០០នាទីព្រឹកជនសង្ស័យ០២នាក់ ធ្វើឲ្យខូចខាតដោយចេតនា (នូវបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា)នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន)៖

១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ  មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។

២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។

 សម្ភារៈចាប់យក៖ 

-រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ

2AV.9545

-សោរថយន្ត០១ កូនសោរ ០២

-ទូរសព្ទ័០១គ្រឿងម៉ាក iPhone 

 ការខូចខាត ៖

១-រូបសំណាក់ព្រះនាងគ្រប់លក្ខ័ ០១

២-រូបសំណាក់ព្រះនាងពៅ ០១

៣-រូបសំណាក់កុមារពេជ្រ ០១

៤-រូបសំណាក់ព្រះអង្គចេក ០១

៥-ព្រះក្លស្ស ០៣

៦- ផើងផ្កា ០១

៧- ពាង ០២

៨- បង្គោលសូឡា ០១

៩- គ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីមួយចំនួន។

១០- រូបសំណាក់ព្រះនាងទេពប្រណម្យ០៤

១១- រូបសំណាកក្បាលនាគ ០២

១២- អាស្រមអ្នកតា  ០១

១៣- របាដែកទ្វាព្រះវិហារ ០២ ។

នៅថ្ងៃ ខែ ឆ្នាំ ដដែលវេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍ មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជនសង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និង ខ្ទមអ្នកតា (០១ )រួចចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២)  បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ 

រូបសំណាកស្រីគ្រប់លក្ខ័ (០១) រូបសំណាកព្រះនាងពៅ (០១) រួបសំណាកកុមារពេជ្រ(០១) រូបសំណាកព្រះអង្គចេក(០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែក

នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើត

ហេតុឃាត់ខ្លួនជនសង្ស័យទាំង០២

នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ