បាត់ដំបង៖មានការលើកឡើង ថា សត្វមាន់ជាច្រើនពាន់ក្បាលបានងាប់ជាបន្តបន្ទាប់ នៅខេត្តបាត់ដំបងដោយមិនទាន់ដឹងពីមូលហេតុ នៅឡើយទេ ។តាមគណនីហ្វេសប៊ុកមួយឈ្មោះ «Nam Ho» កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានសរសេរថា «៣ថ្ងៃមាន់១៣០០ក្បាលឈឺងាប់គ្មានសល់»។ហ្វេសប៊ុកដែលមានឈ្មោះ «Nam Ho» ហើយក៏ជាមន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងទៀតថា សត្វមាន់ងាប់ទាំងនេះ ស្ថិតនៅភូមិព្រែកតាច្រែង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

បើតាមមន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង រូបនេះ បានចោទប្រកាន់ ថា «មិនដឹងមូលហេតុនៃការងាប់សត្វមាន់នេះ ទេ បើក្រុមពេទ្យសត្វបាត់ដំបង ដេកលក់អស់ហើយ មាន់ឈឺងាប់គ្រប់កន្លែងទូទាំងខេត្តបាត់ដំបងហើយ ដូចគ្មានធ្វើស្អីសោះ»។ហ្វេសប៊ុកមួយទៀតឈ្មោះ «Lika Love» សរសេរថា «មាន់ពិបាកចិញ្ចឹម តែតម្លៃវិញថោកហួស ១៤,០០០រៀល ហើយឈ្មួញកណ្តាលអង្គុយតែលក់សោះ បាន ២៥,០០០រៀល»។ ជុំវិញបញ្ហានេះ សង្ឃឹមថា ខាងមន្ត្រីពេទ្យសត្វខេត្តបាត់ដំបង នឹងចុះស្រាវជ្រាវ រកមូលហេតុនៃការងាប់សត្វមាន់ជាបន្តបន្ទាប់ នេះផង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ