(ភ្នំពេញ): លោកតាដែលមានវ័យ៧៥ឆ្នាំម្នាក់ និងមានជំងឺប្រចាំកាយផងនោះ ត្រូវកូនដឹកចេញពីមន្ទីរពេទ្យរួចយកទៅទម្លាក់ចោលនៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចស្ពានលេខ៣ ស្ថិតនៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បុរសវ័យចំណាស់ និងមានជំងឺប្រចាំកាយខាងលើឈ្មោះ គិត ឈាង អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មាន ពីស្ត្រីម្នាក់ ជាប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ គាត់បានធ្វើដំណើរទៅទិញអីវ៉ាន់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្ត ពណ៌ខ្មៅ មួយគ្រឿង មិនស្ពាល់ម៉ាក និងផ្លាកលេខជិះគ្នា៦នាក់ ប្រុស៣នាក់ស្រី៣នាក់ បានយកបុរសនោះចេញពីរថយន្ត ឱ្យអង្គុយនៅបង់កន្លែងកើតហេតុ។
ប្រភពដដែលបន្តថា នៅពេលគាត់សួរនាំពួកគេពួកគេឆ្លើយថា ប្រញាប់ដឹកអ្នកដំណើរទៅស្រុកហើយក៏ប្រញាប់ចាកចេញពីបុរសវ័យចំណា់នោះ ព្រមគ្នាឡើងរថយន្តឆ្ពោះទៅទិសខាងជើងបាត់ស្រមោល។
តាមប្រភពពីលោកតាវ័យចំណាស់ខាងលើឱ្យដឹងថា ក្នុងចំណោមអ្នកដែលបានទុកាត់ចោលនោះ មានកូនស្រីរបស់គាត់ចំនួន២នាក់ផងដែរ ដោយលោកតាមិនបានប្រាប់ពឈ្មោះពួកគេឡើយ។
លោកតាប្រាប់ថា គាត់មានជំងឺរលាកក្រពះពោះវៀន កម្រិតធ្ងន់ ត្រូវចំណាយប្រាក់រហូតដល់៣០០០ដុល្លារ ក្នុងការវះកាត់ព្យាបាល តែគាត់គ្មានលទ្ធភាពទេ ។ លោកតាបន្តថា គាត់ត្រូវបានកូនដេញចេញពីផ្ទះ តែមិនប្រាប់ថាកូនឈ្មោះអី អ្នកដេញគាត់ចេញនោះទេ ។
ក្រោយពីកើតហេតុ ពីមានការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀបបានទាក់រថយន្តដឹកទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ៕