បរទេស៖ ពិតជាមានមោទនភាព  និងកិត្តិយសដែលកូនខ្មែរបានលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យដែលអាចបើក យន្តហោះច ម្បាំងយ៉ាងស្ទាត់ជំនាញ។ ថ្មីៗនេះកូនខ្មែរ១ក្រុម បានលើកទង់ជាតិកម្ពុជា ដែលជាឌួងប្រលឹងជាតិនិងតំណាងឲ្យកូនខ្មែរគ្រប់រូបនេះបានបង្ហាញនូវបរទេស ដើម្បីបង្ហាញពីភាពជោគជ័យ ស្វាហាប់ តស៊ូនឹងអាចជំនះគ្រប់ឧបសគ្គពិបាកៗនានាដើម្បីឲ្យបរទេសបានដឹង និងបានឃើញ។

ក្នុងរូបភាពទាំងនេះ បង្ហាញឲ្យឃើញថាពួកគាត់ពិតជាមានរូបរាងស្រស់សង្ហារ មាំទាំ សាកសាមជា Pilot ដ៏ចំណានដែលបានហ្វឹកហាត់ឆ្លងកា ត់កនូវការបណ្តុះបណ្តាលត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ យ៉ាងណាមិញ ដោយយោងតាមរូបភាពទាំងនោះ នៅខាងក្រោយពួកគាត់យើងអាចសង្កេតបានថាមានយន្តហោះស ម្បាំងទំនើបៗជាច្រើនគ្រឿងទំនងជាយន្តហោះដែលពួកគាត់ទើបតែបានបើកបរដោយផ្ទាល់។

ទន្ទឹមនឹងនេះផងដែរ ក្រោយពេលដែលកូនខ្មែរដែលបានបង្ហោះរូបទាំងនេះនៅតាមបណ្តាញសង្គមរួចមក ស្រាប់តែមានបងប្អូនពុកម៉ែ មាមីង និងអ្នកនិយមសង្គមហ្វេសប៊ុកជាច្រើនបានចូលមក ខំមិនអបអរសាទរយ៉ាងច្រើនកុះករ ដោយសារតែមានអារម្មណ៍រំភើបសប្បាយរីករាយដោយឃើញកូនខ្មែរបានដើរលើផ្លូវមួយដ៏ត្រឹមត្រូវ ប្រកបដោយការខិតខំ និងតស៊ូរហូតអាចបង្ហាញនូវទង់ជាតិនៃកម្ពុជាបញ្ជាក់ពីភាពជោគជ័យនៅឯទឹកដីបរទេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ