កំពង់ឆ្នាំង ៖ កូនប្រុស ចិត្តតិរច្ឆានម្នាក់ យកកាំបិតប៉័ងតោ កាប់លើម្តាយបង្កើតដែលកំពុងអង្គុយលើគ្រែក្រោមផ្ទះ ត្រូវចំនួន៣កន្លែង(ថ្ពាល់ស្តាំមួយកន្លែង លើចញ្ចើមមួយកន្លែង និងត្រូវចំក្បាលមួយកន្លែង)បណ្តាលឲ្យរងរបួសស្រាល សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ជនរងគ្រោះឈ្មោះ ជូ សុភ័ណ្ឌ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិ/ឃុំកើត។ ជនសង្ស័យ ឈ្មោះឃឹម ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ័អូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ 

ករណីហិង្សាបានកេីតឡេីង កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះជូ សុភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

រហូតដល់វេលាម៉ោង១៥និង១៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែលទើបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានរួមនិងវត្ថុតាងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ