កំពង់ឆ្នាំង ៖ សម្លេងភ្លេងការដែលប្រគុំរណ្តុំត្រៀមទទួលភ្ញៀវកិត្តិយសបាន ប្រែក្លាយជាស្ងប់ស្ងាត់មួយរំពេចភ្លាម បន្ទាប់កូនកម្លោះដែលត្រៀមទទួលពរជ័យពីភ្ញៀវកិត្តិយសនាពេលល្ងាចនេះ  បានខ្យល់គរស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

នៅរសៀលថ្ងៃទី ៤ ខែកុម្០ ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនកំលោះម្នាក់ខ្យល់គរបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៍ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ វេលាម៉ោង៥ល្ងាចនេះ កម្មវិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

វេលាម៉ោង ១៥:៣០នាទី សាកសព ឈ្មោះ ក្រុង ពុធ ភេទ ប្រុស អាយុ ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនថា រោងការដែលនឹងត្រៀម ទទួលភ្ញៀវប្រុសស្រី ចាំសងខាង បានក្លាយទៅជាស្ងាត់ជ្រងំ គឺរោងការក្លាយទៅជារោងបុណ្យសព គួរឲ្យសោកសម្រែង មិននឹកស្មានដល់ថា មច្ចុរាជមកឆក់យកជីវិតកូនកំលោះក្នុងថ្ងៃមង្គលការយ៉ាងដូច្នេះសោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ