(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ហីន ថាញ់សុផា ភេទស្រី អាយុ២៨ ឆ្នាំ ធ្វើដំណើរមកពីភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលមកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១៦ និង០០ នាទី និងបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ពីក្រុមគ្រូពេទ្យរាជធានីភ្នំពេញ។ ឈ្មោះខាងលើត្រូវបានក្រុមគ្រូពេទ្យមកទទួលដើម្បីព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំពុងសហការជាមួយអាជ្ញាធរ និងមន្ត្រីសុខាភិបាលស្វែងរកអ្នកពាក់ព័ន្ធជាមួយឈ្មោះខាងលើ។នេះបើយោងតាមប្រភពអធិការស្រុកកំពង់ត្រឡាច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ