នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសសម្រេចចុះឈ្មោះគណបក្សឯកភាពជាតិខ្មែរ ក្នុងបញ្ជីគណបក្សនយោបាយ និងអនុញ្ញាតឲ្យធ្វើសកម្មភាពជាផ្លូវការ ដែលគណបក្សនេះមានឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» ហើយមានអាស័យដ្ឋានទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខA០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
នៅក្នុងសេចក្ដីប្រកាសនោះផងដែរ ក្រសួងមហាផ្ទៃ បានណែនាំឲ្យគណបក្សឯកភាពជាតិខ្មែរ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕