កំពង់ឆ្នាំង៖ ក្រោយពីមានករណី ប្តីប្រពន្ធមកពីភ្នំពេញមានវិជ្ជមានកូវីត-១៩ នៅព្រឹកថ្ងៃទី២៣នេះក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានកំពុងតែដុតដៃដុតជើង ដើម្បីតាមរកអ្នកដែលពាក់ព័ន្ធនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីយកសំណាកទៅធ្វើតេស្ត និងដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។

ក្រោយពីទទួលលទ្ធផលប្តីប្រពន្ធ២នាក់មកពីភ្នំពេញ លទ្ធផលតេស្តវិជ្ជមានកូវីដ១៩ កាលពីយប់ម៉ិញ មានមនុស្សចំនួន០៨នាក់(ជាបឋម) ជាអ្នកប៉ះពាល់ផ្ទាល់និងកំពុងយកសំណាក និងកំពុងបន្តរកអ្នកពាក់ព័ន្ធទៀត។ ដោយឡែកចំពោះអ្នកភូមិរស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ដែលបានចូលរួមជប់លៀងនៅផ្ទះឈ្មោះ យូ លក់ចំណីសត្វនៅ ផ្សារពង្រ សូមមេត្តាដាក់ខ្លួននៅដោយឡែក និងប្រុងប្រយ័ត្នខ្ពស់

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថាពិតជាមានករណីនេះមែន 

១.បុរស ឈ្មោះជា សុគា អាយុ ៤៦ ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៩១F  ផ្លូវ 208 បុរីវិមានភ្នំពេញ ភូមិ ច្រាំងចំរេះ សង្កាត់ ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទូរស័ព្ទ ០១២ ៧០៧៤ ៤៥។

២. ស្ត្រី ឈ្មោះ ប៊ុន សោភណ្ឌរ័ត្ន អាយុ ៣៨ ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៩១F  ផ្លូវ 208 បុរីវិមានភ្នំពេញ ភូមិ ច្រាំងចំរេះ សង្កាត់ ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវជាភរិយា ។

អ្នកទាំងពីរនាក់មកមើលកន្លែងចិញ្ចឹមមាន់ នៅភូមិ ទ័ពត្បែង ឃុំ ពង្រ ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំង បន្ទាប់ពីទទួលបានព័ត៌មានថា ប្អូនគាត់ជាអ្នកបើកបររថយន្តរបស់គាត់មានវិជ្ជមាន គាត់ និង គ្រួសារក៏សម្រេចយកសំណាកនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យទី ២១ ខែ មីនា ឆ្នាំ ២០២១ គឺបន្ទាប់ពីយកសំណាកហើយគាត់បានត្រឡប់ទៅភ្នំពេញវិញ ដោយមិនមានចុះតាមផ្លូវឡើយ និង ទទួលបានលទ្ឋផល វិជ្ជមានពីវិទ្យាស្ថានប៉ាស័្ទរ នៅថ្ងៃទី ២២ ម៉ោង ១២ យប់ (គឺមកកំពង់ឆ្នាំងគ្រាន់តែធ្វើតេស្តប៉ុណ្ណោះ)។

បច្ចុប្បន្ន អ្នកទាំងពីរ កំពុងសម្រាក នៅ ផ្ទះផ្ទះលេខ ៩១F  ផ្លូវ 208 បុរីវិមានភ្នំពេញ ភូមិ ច្រាំងចំរេះ សង្កាត់ ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ