ខេត្តស្វាយរៀង ៖អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺជូនសាធារណជន អំពីករណីមានការប៉ះទង្គិចដោយប្រើអំ ពើ ហិ ង្សា រវាងមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្តល្មើសច្បាប់ ដែលកើតហេតុនៅវេលាម៉ោង  ៩និង១៥នាទី ថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដូចខាងក្រោ ម៖

ការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានដាក់គោលដៅត្រួតពិនិយ្យល្បឿន លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១១៦ ១១៧ បានពិនិត្យឃើញរថយន្តម៉ាកស៊ីណា ពាក់ស្លាកលេខ2BI 6754 បើកបរដោយឈ្មោះ លាស់ ពុធធា មុខរបរអ្នកបើកតាកស៊ី បានប្រើប្រាស់ល្បើន៩៦គ.ក្នុង១ម៉ោង។

សមត្ថកិច្ចបានធ្វើការឃាត់រថយន្តខាងលើ ប៉ុន្តែអ្នកបើកបរគេចវេសគេចចូលផ្លូលំ សមត្ថកិច្ចបានធ្វើការដេញតាម ទើបឃាត់រថយន្តខាងលើបាន រួចអញ្ចើញអ្នកបើកបរមកកាន់ប៉ុស្ត៍នគរបាលរដ្ឋបាល ប៉ុន្តែអ្នកបើកបរខាងលើ មិនព្រមមកតាមសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នា ប្រើហិង្សា ដាក់គ្នារវាងសត្ថកិច្ច និងអ្នកបើករថយន្ត។

ក្រោយមានការអប់រំ ណែនាំ អ្នកបើករថយន្តខាងលើ បានយល់ព្រមទទួលការពិន័យតាមច្បាប់ ចំនែកឯសមត្ថកិច្ច ដែលប្រើ ហិ ង្សា នោះ បានសូមទោស និងសំរួលជាអ្នកបើកបររួចហើយ។

ដោយឡែកនគរបាលចរាចរណ៍ទាំងបួននាក់នោះ ត្រូវបានឧត្តសេនីយទោ ស្នងការននគរបាលខេត្ត បញ្ជាឲ្យដក មកបញ្ឈរជើង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់វិន័យ របស់កងកម្លាំងនគរបាលជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ