មេធាវី លោក ថន វីរៈ ទុកពេលឲ្យ ផែង វណ្ណៈ ២៤ម៉ោង ដើម្បីធ្វើការសុំទោស បើមិនដូច្នេះទេនឹងចាត់វិធានការតាមផ្លូវច្បាប់
ភ្នំពេញ ៖ មេធាវី លោក ថន វីរៈ បានឲ្យលោក ផែង វណ្ណៈប្រធានអង្គភាពសារព័ត៌មាន Pheng Vennak News ធ្វើការកែតម្រូវអត្ថបទរបស់ខ្លួន និងធ្វើការសុំទោល ក្នុងរយៈពេល២ថ្ងៃ បើមិនដូច្នេះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ហើយ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានការចុះផ្សាយអត្ថបទ ក្នុង Pheng Vennak News.com ដែលមា នចំណងជើងថា «ឈ្មួញរកស៊ីដីល្បីខាងបោកប្រាស់ប្រជាពលរដ្ឋ ក្លាយជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើអនុរដ្ឋលេខាធិការ» និងមានខ្លឹមសារថា «ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើល និងហួសចិ ត្តជាខ្លាំង បន្ទាប់ពីបានឃើញលោក ថន វីរៈ ដែលមានប្រវត្តិជាប់ពន្ធនាគារ ចំនួន២លើក គឺលើកទី១ ជាប់ពីបទឃាតក ម្ម និងលើកទី២ ជាប់ពីទបឈូសឆាយដីឧទ្យានជាតិរាម ត្រូវបានតែងតាំងជាទីប្រក្សា សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ»។
យោងតាមលិខិតបដិសេធរបស់អង្គភាពសារព័ត៌មាន NP News ទទួលបាន មេធាវី សៅ សម្បត្តិ ជាមេធាវីការពារក្ដី លោក ថន វីរៈ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សុំធ្វើការបដិសេធ អត្ថបទចុះផ្សាយក្នុង Pheng Vennak News.com ដែលមានចំណងជើ ងថា «ឈ្មួញរកស៊ីដីល្បីខាងបោកប្រាស់ប្រជាពលរដ្ឋ ក្លាយជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើអនុរ ដ្ឋលេខាធិការ ដែលការចុះផ្សាយនេះ ខុសពីការពិត និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ កិត្តយស និងផលប្រយោជន៍របស់លោ ក ថន វីរៈ។
ក្នុងលិខិតបដិសេធដដែល បញ្ជាក់ថា លោក ថន វីរៈ ក៏បានធ្វើការបដិសេធទាំងស្រុងចំពោះចំណងជើង និងខ្លឹមសារនៃ ចុះផ្សាយខាងលើ និងសូមធ្វើការបញ្ជាក់ថា លោក ថន វីរៈ ពុំធ្លាប់មានប្រវត្តិទទួលការផ្ដន្ទាទោស ឬជាប់ពន្ធនាគារ ឬពុំដែលបានឆបោកប្រជាពលរដ្ឋណាម្នាក់ដែរ។
លិខិតបដិសេធ ក៏បានអះអាងថា «អាស្រ័យហេតុនេះ សូមលោក ផែង វណ្ណៈ ធ្វើការកែតម្រូវអត្ថបទខាងលើ និងធ្វើការសុំទោលក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីទទួលបានលិខិតបដិសេធនេះ បើមិនដូច្នេះទេ យើងរក្សាសិទ្ធិចាត់វិធានការតាមផ្លូ វច្បាប់»៕EB