នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ លើហ្វេសបុកផ្លូវការរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបង្ហាញ មតិផ្ទាល់ ខ្លួនថា«ដូចមិនខុសស្អីទេ បើនៅប្រទេសជិតខាងយើងវិញថតលេងជាងយើងខ្លាំងណាស់ នេះវាជាការចូលរួមអប់រំ មនុស្សតើ ប៉ះប៉ះ ហើយមើលទៅ កុំអោយចេះតែខុសនឹងទើសគ្រប់រឿងពេក អ្វីដែលហៅថា រឿងកំប្លែងអប់រំ ?

ការលើឡើងរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ជា បែបនេះបន្ទាប់ ពីកាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ សមាគមមិត្តនគរបាលជាតិកម្ពុជា បានស្នើឱ្យសិល្បករមួយចំនួនដែលសម្ដែងឈុតវីដេអូកំប្លែងខ្លីៗ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិ។

ដែលមតិរបស់លោក បែបនេះហាក់ចង់បង្ហាញថា ការសម្តែងរឿងកំប្លែងទាំងនោះស្ថិតក្នុងន័យអប់រំពុំមែន ជាការដែលធ្វើឱ្យប៉ះពាល់ជះឬឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិនោះទេ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ