(ភ្នំពេញ) ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះបានសម្រេចចោទប្រកាន់បុគ្គលឈ្មោះនី ណាក់ ដែលប្រើហ្វេសប៊ុកផេក Ima n-KH ចំនួន២បទល្មើស គឺ ពីបទ ញុះញង់ឲ្យមានការរើសអើង និង បទជេរប្រមាថជាសាធារណៈ តាមមាត្រា តាមមាត្រា៤៩៤ មាត្រា៤៩៦ និង មាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយការចោទប្រកាន់ដោយតំណាងអយ្យការឲ្យសមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ នីណាក់ ទៅឃុំនៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ខណៈសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត ។
គួររំលឹកថា ហ្វេសប៊ុកផេកឈ្មោះ Iman -KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។
សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័ន រដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសម្ដី ព្រហើនបែបនេះ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ