បុរសម្នាក់មានមិត្តស្រី ៣ នាក់ ប៉ុន្តែមិនដឹងគួររៀបការជាមួយនារីរូបណា ?
បុរសម្នាក់មានមិត្តស្រី ៣ នាក់ ប៉ុន្តែមិនដឹងគួររៀបការជាមួយនារីរូបណា។ បុរសម្នាក់នោះក៏សម្រេចចិត្តចែកលុយអោយនារីទាំង៣ ក្នុង១នាក់ 5000$ ហើយចាំមើលពួកគេចាយរបៀបមិច។
នារីទី១ យកលុយទៅទិញសំលៀកបំពាក់ថ្មី, ធ្វើសក់, ធ្វើក្រចកដៃ ក្រចកជើង ហើយប្រាប់មិត្តប្រុសនាងថា:
▪️ អនយកលុយទៅធ្វើខ្លួនអោយស្អាតដើម្បីបង ព្រោះអូនស្រលាញ់បងណាស់។
នារីទី២ យកលុយទៅទិញសំបុត្រលេង golf, ទិញ CD, ទិញទូរទស្សន៍, ទិញ stereo ជូនមិត្តប្រុស:
▪️ អនទិញរបស់ទាំងអស់នេះអោយបង ព្រោះអូនស្រលាញ់បង។
នារីទី៣ កាន់លុយ 5000$ ទិញភាគហ៊ុន។ ក្រោយមកតម្លៃភាគហ៊ុននោះឡើងថ្លៃគុណនឹង២, គាត់បានសងលុយមិត្តប្រុសវិញចំនួន 5000$ ហើយបន្តធ្វើទៀតជាមួយលុយមួយចំនួនដែលនៅសល់។
▪️ អនយកលុយទៅរកសុីដើម្បីអនាគតរបស់យើង ព្រោះអូនស្រលាញ់បងខ្លាំងណាស់។
រីឯបុរសដែលជាសង្សាគាត់បានគិតពិចារណាយ៉ាងយូរ ហើយសម្រេចចិត្តជ្រើសរើសយ៉ាងម៉ត់ចត់ ទៅលើការចាយលុយរបស់នារីទាំង៣។ ចុងក្រោយបុរសនោះក៏រើសយកនារីដែលមានដើមទ្រូងធំជាងគេ។ ប្រភព៖ហ្វេសបុកកម្សាន្ត