សិក្ខាកាមយោធាដែលកំពុងសិក្សានៅវិទ្យាស្ថាន បញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់សហព័ន្ធរុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army's Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី23 ខែសីហា ឆ្នាំ2020 ខាងមុខនេះ។

បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ  ឆ្នាំ២០២០នៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់កងទ័ពឆ័ត្រយោង  ទីក្រុងរ៉ាហ្សាន់៖

1. នាយចំណង់  ថ្លៃ  សំរិទ្ធ   (ប្រធានក្រុម)

2. នាយចំណង់ ច័ន្ទ  សុវណ្ណតារា

3. នាយចំណង់  ខឹម  សុខខុម

4. នាយចំណង់  មាស  ឡាអុល

5. នាយចំណង់  អា  វិចិត្ត

6. នាយចំណង់  រុំ  សារ៉ាត

7. នាយចំណង់  រឿន  សុថុន

ប្រកួត លេី ៤វិញ្ញសារ៖

វិញ្ញាសារ ទី១៖ លោតឆ័ត្រ  កំពស់៦០០ម៉ែត  + លីឆ័ត្ររត់១គ.ម  +  រត់១០  គ.ម (រត់កាម៉ង់ដូ  លេីខ្លួនមានសម្ភារចាប់ពី៨គីឡូ ក្រាម ឡេីង)

វិញ្ញាសារ ទី២: រត់១០គ.ម+រត់៥០០ម  បីដង  បាញ់បីកាយវិការ  (ដេក  អង្គុយ  ឈរ)  ក្នុងមួយកាយវិការ បាញ់៥គ្រាប់

វិញ្ញាសារ ទី៣: រត់រកចំណុចទីតាំងលេីផែនទី  (រយ:ពេលបីម៉ោង)  

វិញ្ញាសារ ទី៤: រត់៤គ.ម +រត់កាត់ឧបសគ្គ +រត់បន្ត៥០០ម  បាញ់មួយកាយវិការដេក  (ចំនួន ៥គ្រាប់)

បេីកវគ្គប្រកួតកីឡាអន្តរជាតិនៅថ្ងៃទី  ២៣  ខែសីហា  ឆ្នាំ២០២០។ ចាប់ផ្តេីមប្រកួត  នៅថ្ងៃទី២៤  ខែសីហា  ឆ្នាំ២០២០។

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមជូនពរដល់បងប្អូនសិក្ខាកាមយោធាកម្ពុជាទាំង ៧រូបដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army's Games 2020) សូមឲ្យទទួលបានជ័យជំនះដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជាយើង។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ