រថយន្តយោធាដែលកម្ពុជាទិញពីប្រទេសចិនចំនួន ២៩០គ្រឿង នឹងត្រូវចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដែលពិធីប្រគល់ និងទទួលរថយន្តទាំងនេះ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

សូមបញ្ជាក់ថា ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបានប្រើប្រាស់ថវិការបស់រដ្ឋនោះឡើយ ជាថវិកាចូលរួមរបស់សប្បុរសជនតាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ វត្តមានរថយន្តទាំងនេះ គឺជាការចូលរួមបម្រើដល់ប្រតិបត្តិការក្នុងវិស័យយោធា ក៏ដូចជាកងនគរបាលជាតិសម្រាប់ជាប្រយោជន៍របស់ជាតិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ