ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង០៥ៈ៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នៅលើដើមឈើ នៅចំណុចវាលពីរ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ផល់ ភិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យបានមកស្នាក់នៅធ្វើចំការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច លោកមេឃុំ លោកប្រធានភូមិ សហការជាមួយពេទ្យខេត្ត បានចុះទៅធ្វើការពិនិត្យសាកសពនៅកន្លែងកើតហេតុ រួចសន្និដ្ឋានបានថាករណីខាងលើជនរងគ្រោះពិតជាបានធ្វើអត្តឃាត(ចង ក សម្លាប់ខ្លួន លើដើមឈើកម្ពស់ ប្រហែល១៧ម៉ែត្រ) ដោយខ្លួនឯងប្រាកដមែនដោយសារជនរងគ្រោះមានសតិមិនគ្រប់។

ក្រោយពីក្រុមការងារនធ្វើការពិនិត្យដឹងពីមូលហេតុស្លាប់រួចមក យើងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ