(ភ្នំពេញ)៖ បើតាមប្រភពបឋមពីសមត្ថកិច្ច បានអោយដឹងថានៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរីលឹម ឈាងហោចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីឃាតកម្ម ប្តីចាក់សម្លាប់ប្រពន្ធក្នុងវង់ផឹកស៊ី បន្ទាប់មកបុរសជាប្តីអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ។ 

សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីចាក់សម្លាប់ប្រពន្ធភ្លាម បុរសជាប្ដីបានអារ.ក សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាន់តែដាច់បំពង់ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។ មូលហេតុនេះឃាតកម្មនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ