កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃទី១៧ កញ្ញា ២០២០ វេលាម៉ោង ១៦និង១៥ នាទីល្ងាច នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ កើតមានឧប្បទេវហេតុ មនុស្សចុះលេងទឹកសមុទ្រ ត្រូវរលកបោករសាត់បាត់ខ្លួនចំនួន ២ នាក់ ដែលត្រូវជាបងប្អូននឹងគ្នា មានលំនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។

ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម ៖ 1-ឈ្មោះ ដា ស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ 2-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរ សិស្ស ។

លុះមកដល់វេលាម៉ោង ៦និង០០ នាទីព្រឹក កម្លាំងយើងបានស្វែងរកឃើញជនរងគ្រោះ ១ នាក់ ដែលជាប្អូនប្រុស បានអណ្ដែតទឹកស្លាប់បាត់បង់ជីវិតទៅហើយ និងម្នាក់ដែលជាបងស្រី កម្លាំងយើង កំពុងស្វែងរកបន្តទៀត ។ បច្ចុប្បន្ន សពរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ