រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

យ៉ាងណាមិញ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែល រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ