កែប ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន បានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវជាតិលេខ 33A (រង្វង់មូលសេះស-ឆ្នេរលេងទឹក-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្តិភាពយើងទាំងអស់គ្នា៕EB