អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃច័ន្ទនេះថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមចែកចាយវ៉ាក់សាំង AstraZeneca (AZN.L) ប្រឆាំងនឹងមេរោគកូរូណា ជាមួយនឹងបណ្តាប្រទេសដ៏ទៃទៀត នៅពេលឆាប់ៗ ខាងមុខនេះ។

លិខិតប្រកាសរបស់ អង្គលេខាធិការនៃសេតវិមាន លោកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកនឹងចែកចាយនូវដូសទាំងនេះទៅប្រទេសដទៃទៀត នៅពេលផលិតបាន។លោកស្រីបាននិយាយថា វាអាចមានចំនួន ១០ លានដូស ដែលត្រូវបានត្រួតពិនិត្យហើយសម្រាប់ការនាំចេញ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ បច្ចុប្បន្នថ្នាំប្រហែល ៥០ លានដូសបន្ថែមទៀត កំពុងត្រូវបានផលិត ហើយអាចដឹកជញ្ជូនបាននៅខែឧសភា និងមិថុនា។ដោយកត់សម្គាល់ថា បទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក នៅតែត្រូវការពិនិត្យឡើងវិញ នូវគុណភាពនៃផលិតផលដែលបានផលិតរួច។


លោកស្រី Psaki បានបន្ថែមថា រដ្ឋបាលរបស់លោក បៃដិន នៅតែសម្រេចចិត្ត ថាតើដំណើរការនេះនឹងទៅជាយ៉ាងណាដើម្បីកំណត់កន្លែង និងវិធីដែលនឹងចែកចាយវ៉ាក់សាំងទាំងនេះ។ “យើងនឹងពិចារណា ពីបណ្តាប្រទេសជាដៃគូរបស់យើង ។

គួររំលឹកថា វ៉ាក់សាំង AstraZeneca មិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឪសថអាមេរិកនៅឡើយទេ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ