យើងបានដឹងរួចមកហើយ បច្ចុប្បន្នពិភពលោកកំពុងជួបនូវជំងឺកូវីដ១៩ ដែលធ្វើឲ្យមនុស្សទាំងឡាយមានការខ្លាចរអា និង ផ្អាកការប្រកបរបរការងារផ្សេងៗមួយចំនួនផងដែរ។ជាមួយគ្នានេះផងដែរ ស្របពេលដែលការងារក្នុងវិស័យសិល្បៈរបស់តារានានា ក៏បានផ្អាកជាបណ្ដោះអាសន្នផងដែរ ដោយពួកគេសម្រាកនៅផ្ទះ មិនចេញទៅខាងក្រៅបើគ្មានភារកិច្ចចាំបាច់ តាមការដាក់ស្នើរពីសំណាក់ថ្នាក់ដឹកនាំរបស់យើងផងដែរ។ទន្ទឹមនឹងនេះផងដែរ តារាប្រុសស្រី ល្បីៗជាច្រើន បានបង្ហោះវីដេអូ បែបកំប្លែងៗ ដើម្បីឲ្យហ្វេនៗបានសប្បាយរីករាយ កែកម្សាន្តនៅផ្ទះ ហើយអ្វីដែលកាន់តែប្លែក និងភ្ញាក់ផ្អើលនោះ ពួកគេ បានយកខ្នើយ មកចងជាមួយដងខ្លួន យកធ្វើជាម៉ូតសម្លៀកបំពាក់ និងជាស្ទាយ៍ថតរូបថ្មីមួយបែបទៀតផង មើលទៅពិតជាទាក់ទាញ និងប្លែកភ្នែកខ្លាំង ដោយកាលពីពេលកន្លងមក យើងធ្លាប់តែបានឃើញតារាបរទេស ដូចជាប្រទេសថៃ និងប្រទេសមួយចំនួនទៀត មានការថតរូបបែបនេះ ដោយភ្ជាប់ជាមួយពាក្យណែនាំ និងថែសុខភាពផងដែរ។ស្របពេលដែលតារាខ្មែរកំពុងល្បីលេងតាមតារាថៃ។ចំពោះទង្វើលនេះ ក៏មានមតិរិះគន់ផងដែរពីអ្នកលេងបណ្តាញសង្គមអ្នកខ្លះថាទង្វើបែបនេះ កាន់តែធ្វើឲ្យធ្លាក់ចុះដល់វប្បធម៌ជាតិ៕ដោយPP
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា
-
តុក្កតារចនាបទខ្មែរ តំណាងឆ្នាំថ្មីចេញជាផ្លូវការ ស្រស់ស្អាតខ្លាំងណាស់
-
នាយ ពាក់មី ប្រកាសផ្អាក់ កម្មវិធីកំសាន្តប្រចាំឆ្នាំ