អង់គ្លេស៖Liverpool កំពុងចាប់អារម្មណ៍លើខ្សែបម្រើ Nicolo Zaniolo របស់ក្រុម Roma ខណៈដែលក្រុម Serie Aមួយនេះ អាចនឹងត្រូវបង្ខំចិត្តលក់នូវកីឡាករវ័យក្មេងដែលមានទេពកោសល្យល្អបំផុតរបស់ខ្លួននៅរដូវក្តៅនេះ។ដោយឡែក កាលពីដើមសប្ដាហ៍នេះ ក្លិបប្រកាសថាបានជំពាក់បំណុលរបស់ក្រុនហ៊ុន Friedkin Groupចំនួន២៥០លានផោន។បើតាមប្រភពDailyMail

យោងតាមបាល់ទាត់ Italia បានអោយដឹងថាប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសជឿជាក់ថាក្រុម Roma អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករឆ្នើមរបស់ពួកគេដើម្បីបានលុយខ្លះទូទាត់ជាមួយក្រុនហ៊ុន Friedkin Group។

យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធ Zaniolo ត្រូវបានគេចាត់ទុកថាជាទ្រព្យដ៏មានតម្លៃបំផុតរបស់ក្លិប ហើយកីឡាកររូបនេះមានអាយុត្រឹមតែ២០ឆ្នាំ ដែលមានតម្លៃ ៧១ លានផោនមុនពេលមានការផ្ទុះឡើងនៃជម្ងឺកូវីដ១៩។ដោយកត្តាទាំងនេះហើយ ទើបធ្វើអោយក្លិបបីបានចាប់អារម្មណ៍លើកីឡាកររូបនេះ គឺក្លិប Juventus, Inter Milan និង AC Milan ជាដើម។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុម Roma កំពុងឈរនៅលេខ៥ ក្នុងលីគដោយចាញ់លេខ៤ របស់ក្រុម Atalanta ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។ហេតុនេះហើយទើបក្លិបមិនទាន់ចង់លក់កីឡាករវ័យក្មេងរូបនេះ ដោយក្លិបមិនទាន់បានកៅអីអង្គុយ Champions League ហើយខណៈដែលប្រទេសអ៊ីតាលីនៅតែប្តេជ្ញាចិត្តបញ្ចប់រដូវកាលនេះអោយបាន៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ