រុស្ស៊ី៖ ខ្សែការពារក្រុម Lokomotiv កីឡាករ Innokenty Samokhvalov បានទទួលមរណភាព ក្នុងថ្ងៃទី ២០ ខែ មេសា។ កីឡាករវ័យក្មេងរូបនេះ បានជួបបញ្ហាសុខភាពកំឡុងពេលហ្វឹកហាត់លក្ខណៈឯកជន។ 

យោងតាមសេចក្ដីថ្លែងការរបស់ក្លិប Lokomotiv Moscow បានអោយដឹងថា ការស្លាប់របស់ Innokenty Samokhvalov ដោយសារតែគាំងបេះដូង។ ពេលលឺដំណឹងនេះភ្លាម ក្លិបមានការរន្ធត់ចំពោះអ្វីដែលបានកើតឡើង នឹងជាការបាត់បង់ដ៏ធំធេងក្នុងក្រុមគ្រួសារ Lokomotiv របស់យើង។ 

យ៉ាងណាមិញ កំឡុងពេលលីគកំពូលរុស្ស៊ី (Russian Premier League) ក៏មិនខុសពីលីគកំពូលអឹរ៉ុបដែរ បានផ្អាកសកម្មភាពដោយសារជម្ងឺកូវីដ១៩ រីករាលពាសពេញពិភពលោក។យោងតាមប្រភពDailyMail

គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុងដាក់ប្រទេសក្នុងគ្រាមានអាសន្នរហូតដល់ថ្ងៃ៣០ ខែមេសា ខណៈព្រឹត្តការណ៍កីឡាបាល់ទាត់ ត្រូវបានផ្អាកដល់ថ្ងៃទី ៣១ ខែ ឧសភា ទើបបើកអោយធ្វើការប្រកួតវីញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ