Lionel Messi កាលពីឆ្នាំ២០០០ មានវ័យត្រឹម ១៣ឆ្នាំបានផ្ទេរពីក្លិបអាហ្សង់ទីន Newell’s Old Boy មកកាន់ Barcelona គិតមកដល់ពេលនេះ ២០ឆ្នាំគត់ តែបានប្រឡូកចូលក្រុមធំ Barcelona នៅឆ្នាំ២០០៤ បង្ហាញខ្លួនសរុបបាន ៧៣១ប្រកួត រកបាន ៦៣៤គ្រាប់ ឈ្នះពានសំខាន់ៗសរុប ៣៤ពាន រួមមាន La Liga ១០លើក, Champions League ៤លើក។

មកមើលស្ថិតិដ៏សម្បើមខ្លះៗរបស់ Lionel Messi នៅ Barcelona ចាប់តាំងពីផ្តើមអាជីពនៅក្រុមធំឆ្នាំ២០០៤៖

- ស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga ៤៤៤គ្រាប់

- កីឡាករដែលឈ្នះពាន Ballon D’Or ច្រើនជាងគេ FIFA World Player of the Year ច្រើនជាងគេ និង Best FIFA Men’s Player Awards ច្រើនជាងគេ (៦លើក)

- ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយឆ្នាំប្រតិទិន ពោលគឺ ៧៩គ្រាប់កាលពីឆ្នាំ២០១២

- ជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីលើសពី ៤០គ្រាប់ក្នុងមួយរដូវកាល ១០រដូវកាលជាប់គ្នា

- កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្លិបតែមួយនៅ Champions League សរុប ១១៥គ្រាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ