យោងតាម Cadena Ser បានអោយដឹងថាមានកីឡាករ ៣នាក់ដំបូងគេនៅក្លិប Real Betis ក្នុងក្របខណ្ឌLaliga បានធ្វើតេស្ត៍រកឃើញវិជ្ជមានកូវីដ១៩។

ក្លឹបកំពូលៗរបស់អេស្ប៉ាញទាំងអស់កំពុងធ្វើតេស្តិ៍កីឡាកររបស់ពួកគេមុនចូលហ្វឹកហាត់ ដើម្បីអោយប្រាកដថា ពួកគេមានសុខភាពល្អធម្មតានឹងអនុវត្តតាមគោលការណ៏របស់ក្លឹប។

យ៉ាងណាមិញ ការធ្វើតេស្ត៍នៅក្លឹបដទៃទៀតបានរកឃើញកូវីដ១៩ លើខ្សែការពារ Atletico Madrid កីឡាករ Renan Lodi  អ្នកចាំទី របស់ក្លឹប Bilbao កីឡាករ Alex Remiro និងកីឡាករ Yangel Herrera របស់ Granada ក៏បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសនេះផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Javier Aguirre គ្រូបង្វឹករបស់ Leganes បានបង្ហើបឲ្យដឹង ពីផែនការរបស់លីកសម្រាប់ការបញ្ចប់រដូវកាលដែលពាក់ព័ន្ធនឹងរយៈពេល ៥សប្តាហ៍ចាប់ពីថ្ងៃទី ២០ ខែមិថុនាដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃពុធថ្ងៃព្រហស្បតិ៍និងនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ