អុីតាលី៖ ក្រុម Lazio ទីបំផុតបានកក់កៅអីលេងពានរង្វាន់ UEFA Champions League បានវិញហើយ ក្រោយពីពួកគេខកខានចូលលេងពានធំនៅអឺរ៉ុបនេះ១៣ឆ្នាំមកហើយ។

ទន្ទឹមនឹង ជ័យជម្នះលើក្រុម Cagliari ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ គឺល្មមគ្រប់គ្រាន់សម្រាប់ក្រុម Lazio រក្សាតំណែងក្នុង Top4 បាន រហូតដល់ចប់រដូវកាលនេះ។ ដូច្នេះរដូវកាលក្រោយ ពួកគេនឹងមានឱកាសបានចូលលេង UEFA Champions League វិញហើយ ព្រោះតាំងពីឆ្នាំ ២០០៧មក ក្រុមខ្លាំងនៅអ៊ីតាលីនេះ មិនដែលបានមានឱកាសលេងពានរង្វាន់ធំបំផុតនៅអឺរ៉ុបនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុម Lazio មានកៅអីនេះហើយ ខ្សែប្រយុទ្ធCiro Immobile ក៏បានហក់ឡើងទៅលេខ១ក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនរដូវកាលនេះផងដែរ។ ពោលគឺ១គ្រាប់នៅយប់មិញ បានធ្វើឱ្យ Immobile មាន៣១គ្រាប់ លើស Ronaldo នៅលេខ២ ដែលមាន៣០គ្រាប់ប៉ុណ្ណោះ។ ការប្រកួតនៅសល់៣ប្រកួតទៀត ទើបចប់លីគ Serie A រដូវកាលនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ