Barcelona៖Antoine Griezmann គ្មានចេតនាចាកចេញពី Barcelona ទេ ប្រសិនបើក្រុមមានមូលដ្ឋាននៅទីក្រុងកាតាឡាន់ចុះហត្ថលេខាលើកីឡាករ Neymar និង Lautaro Martinez នារដូវក្តៅក៏ដោយ។

កីឡាករសញ្ជាតិបារាំងរូបនេះមានឆន្ទៈចង់ស្នាក់នៅ Barcelonaបន្ត និងបង្ហាញពីចេតនាដោយមានការប្រកួតប្រជែងដើម្បីទទួលបានជម្រើស១១នាក់ដំបូងរបស់ក្រុម។ បើទោះបីជាគាត់មិនសូវបានបង្ហាញខ្លួននៅរដូវកាលនេះក៏ដោយ Griezmannបានរកគ្រាប់បាល់បាន១៤គ្រាប់ ដែលគ្រាប់បាល់ខ្លះមានសារៈសំខាន់សម្រាប់ Barcelona អាចជួយក្រុមឈរលើកំពូលតារាងបាន។យោងតាមប្រភពMacra

ក្នុងរដូវកាលនេះគាត់បានសមនឹងទម្រង់លេងរបស់ក្លិប ដើម្បីបង្កើនសមត្ថភាពអោយកាន់តែខ្លាំងអាចចាប់ដៃគូជាមួយ Lionel Messi ។ Griezmann ជឿជាក់ថានៅរដូវកាលក្រោយគាត់នឹងអាចបំពេញតាមការរំពឹងទុករបស់ក្លឹប។

គួរបញ្ជាក់ថា Messi, Luis Suarez, Griezmann, Ousmane Dembele, Martin Braithwaite និង Ansu Fati គឺជាខ្សែប្រយុទ្ធរបស់ក្រុម Barcelona នាពេលបច្ចុប្បន្ន ហើយម្នាក់ក្នុងចំណោមពួកគេអាចនឹងចាកចេញនៅរដូវការនេះដើម្បីអោយក្លិបធ្វើការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធម្នាក់ទៀត។

ប្រសិនបើ Neymar និង Lautaro ចូលរួមជាមួយ Barcelonaពិតមែននឹងមានការប្រកួតប្រជែងក្នុងក្រុមកាន់តែខ្លាំង ប៉ុន្តែ Griezmann សុខចិត្តតស៊ូដណ្តើមតំណែងក្នុងក្រុម។ 

 

ទោះយ៉ាងណាក៍ដោយ មានពាក្យចចាមអារាមថាកីឡាករសញ្ជាតិបារាំងរូបនេះនឹងការចាកចេញពីក្លិបនៅ រដូវក្តៅ ប៉ុន្តែ Barcelonaបានប្រាប់ Griezmannថាពួកគេមិនមានកិច្ចព្រមព្រៀងដោះដូរណាមួយឡើយ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ