ប្រទះឃើញរថយន្ត Ford ត្រូវគេយកទៅផ្លុងចោលក្នុងដីចំការនៅស្រុកកោះធំសង្ស័យជារថយន្តដែលបុកគេស្លាប់ហើយរត់គេខ្លួន
យោងតាមប្រភពពី នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ០៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯកឧត្ដម រដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល បានប្រទះឃើញ រថយន្តម៉ាក FORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំមានបែកចង្កៀងមុខខាងឆ្វេង មាន តង់ជ័រសំរាបគ្រប គ្របពីលើជិត។យោងតាមការបំភ្លឺរបស់ឈ្មោះព្រំ គីមសេង ភេទស្រីអាយុ៤៧ឆ្នាំ ជាអ្នកចាំដី បានអោយដឹងថា ខ្លួនបានឃើញរថយន្ដនេះនៅចតចោល នៅក្នុងដីនេះចាប់តាំងពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយនក្រុមឯកឧត្ដមរឺរថយន្ដរបស់មេជាងសំណង់ដែលកំពុងធ្វើសំណង់នៅក្នុងដីនេះ ម្លោះហើយក៏មិនបានសួរនាំដែរ លុះដល់ថ្ងៃទី០៩-ឧសភា-២០២០ ខ្លួនគាត់បានចូលទៅបើកតង់មើលឃើញបែកចង្កៀងមុខខាងឆ្វេង រួចក៏បានទូរសព្ទរាយការជូនឯកឧត្ដមស៊ុនចាន់ថុល ។ នៅពេលនោះឯកឧត្ដមបានអោយរាយការជូនសមត្ថកិច្ច រួចក៏បានរាយការជូនមេឃុំ លុះថ្ងៃទី១០-ឧសភា-២០២០ទើបមេឃុំកោះធំខ បញ្ជានគរបាលប៉ុស្ដិ៍កោះធំខ អោយចុះមកពិនិត្យ ក្រោយពីសមត្ថកិច្ចនគបាលស្រុក ប៉ុស្ដិ៍ និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើនិងបានចាក់សោរបិតគន្លឹះជាប់។គួរបញ្ជាក់ថារថយន្តខាងលើនេះដែលគេទុកចោលគឺមានភិនភាគដូចគ្នាទៅនឹងរថយន្តពាក់ស្លាកលេខ ខម របស់លោកស័ក្ក៥ ឈុន សារ៉េត ដែលបានបុកគេស្លាប់ថ្ងៃមុន ហើយរត់គេចខ្លួនបាត់។ គួររម្លឹកដែលថា កាលពីយប់ថ្ងៃសៅរ៍ថ្ងៃទី ២៥ មេសា ឆ្នាំ ២០២០ មានឡានពាក់ស្លាកលេខ ខម បានបើកបុកម៉ូតូហើយមិនត្រឹមតែមិនចុះមកមើលជនរងគ្រោះទេ ថែមទាំងអូសម៉ូតូចេញ បើកឡានទៅទៀត ចំណែកបុរសម្ចាស់ម៉ូតូបានបាត់បង់ជីវិតបាត់ទៅហើយ។ ប្រជាពលរដ្ឋ ក៏ដូចអ្នកលេងហ្វេសបុក បានសំណូមពរឲ្យសមត្ថកិច្ចស្វែងរកម្ចាស់ឡាន ខម នេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ តែម្ចាស់ឡាន ខ.ម ដែលត្រូវបានគេស្គាល់ថាឈ្មោះ ឈុន សារ៉េត ឋានន្តរសក្តិ សក្តិ៥កងយោធពលខេមរភូមិន្ទ បានរត់គេចខ្លួន បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយដើម្បីចំណាត់ការបន្ត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ