USA៖ លទ្ធផលនៃការធ្វើកោសល្យវិច័យបឋមដោយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ លោក Hennepin County បង្ហាញថាលោក George Floyd ដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទនៅក្នុងការឃុំឃាំងរបស់ប៉ូលីសនៅ Minneapolis បន្ទាប់ពីប៉ូលីសម្នាក់បានលុតជង្គង់នៅលើករបស់គាត់អស់រយៈពេលជិត ៩ នាទីនោះមិនបានស្លាប់ដោយសារការច្របាច់ក ឬការខ្វះអុកស៊ីសែននោះទេ។នេះបើយោងតាមការចុះផ្សាយដោយBBC។ ទោះបីជាយ៉ាងណាមានមន្ត្រីប៉ូលីស៤នាក់ ត្រូវបានបណ្តេញចេញពីការងារ ដោយសារតែករណីនេះ។ ហើយក្នុងនោះ ការស្លាប់របស់លោកGeorge  Floyd  បានធ្វើឲ្យប្រជាជនរាប់រយនាក់ចុះផ្លូវធ្វើបាតុកម្ម  ដើម្បីទាមទារកយុត្តិធម៌ ហើយនិងស្នើរឲ្យបញ្ឈប់ការរើសអើងនិងអំពើរហឹង្សាប្រឆាំងនិងជនជាតិស្បែកខ្មៅ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ