ក្រោយពីសម្តេចសង្ឃនាយកបានចេញលិខិតមួយច្បាប់ដោយឲ្យមានការកោះហៅភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ស្រុកអង្គរបូរី មកធ្វើការបកស្រាយរឿងមានទំនាក់ទំនងជាមួយស្រ្តីភេទរួចមក នៅរសៀលថ្ងៃទី៤ ខែឧសភា នេះ ភិក្ខុ ឡុង ចន្ថា បានធ្វើកិច្ចសន្យាថា ខ្លួននឹងលាចាកសិក្ខាបទ ដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា។

ក្នុងកិច្ចសន្យា ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេប៉ុន្តែកុំអោយខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចា កសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០”។ភិក្ខុ ឡុង ចន្ថា ក៏បានបញ្ជាក់ចុងក្រោយដែរថា ការលាចាកសិក្ខាបទនេះ គឺដោយស្ម័គ្រចិត្ត មិនបានបង្ខិតបង្ខំអ្វីទាំងអស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ