គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្រេចកោះនិមន្ត ភិក្ខុ ឡុង ចន្ថា មកធ្វើការដោះស្រាយបញ្ហានៅសាលាគនខេត្តជាបន្ទាន់ ក្រោយសង្ឃរូបនេះបានធ្វើការទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គមដែលប្រាសចាកធម៌វិន័យ ធ្វើឱ្យធ្លាក់តម្លៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យពុទ្ធាសាសនារងផលប៉ះពាល់យ៉ាងខ្លាំង។នេះបើតាមសាររបស់គណៈសង្ឃនាយក ប្រគេនជូនព្រះវិន័យសំវរ កែវ សាវ៉ន ព្រះរាជាគណៈថ្នាក់ចត្វាព្រះមង្គលទិព្វលោករង្សី ព្រះមេគណខេត្តតាកែវ នៅថ្ងៃទី០៤ ឧសាភា ឆ្នាំ២០២០។

ក្នុងករណីដែលសង្ឃរូបនេះ មិនព្រមចូលមកក្នុងសង្ឃសវនាការសាលាគណខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែលមានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល បន្ទាប់មកធ្វើរបាយការណ៍មកគណសង្ឃនាយក ។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ មានការបែកធ្លាយឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ដែលនាំឱ្យពុទ្ធបរិស័ទដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា មានការខឹងសម្បារជាខ្លាំង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ