អង់គ្លេស ៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ ត្រូវបានបញ្ចេញជាផ្លូវការហើយនៅថ្ងៃសុក្រ ទី២១ ខែសីហានេះ ដោយសារមានហង្សក្រហម Liverpool ដែលជាក្រុមការពារតំណែងជើងឯកនោះ នឹងត្រូវប៉ះក្រុមទើបឡើងមកថ្មី Leeds United នៅថ្ងៃបើកឆាកផងដែរ។

ទន្ទឹមនេះ Premier League រដូវកាលថ្មីនេះ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តទៅដោយមាន ២០ក្រុមចូលរួមប្រកួតដដែលវិលជុំ ២ជើងសន្សំពិន្ទុ ដែលនឹងបញ្ចប់ទៅវិញជាស្ថាពរនៅខែឧសភា ឆ្នាំ២០២១ ខាងមុខ។

យ៉ាងណាមិញ Leeds United ដែលជាជើងឯកមកពីក្របខណ្ឌទី២ Championships នារដូវកាលមុននោះ នឹងត្រូវប៉ះ Liverpool នៅថ្ងៃបើកឆាកសប្តាហ៍ទី១ នៃ Premier League ក្រោយពេលពួកគេខកខានជួបគ្នាមានរយៈពេល ១៦ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា គូប្រកួតដែលត្រូវប៉ះគ្នានៅ ១សប្តាហ៍បើកឆាកនៅ Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ រួមមាន៖

Crystal Palace v Southampton

Fulham v Arsenal

Liverpool v Leeds United

Tottenham Hotspur v Everon

West Bromwich Albion v Leicester City

West Ham United v Newcastle United

Brighton v Chelsea

Burnley v Manchester United

Manchester City v Aston Villa៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ