គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,៥៦៧,២៨០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៥៥,៥៥៨នាក់ និងជាសះស្បើយឡើងវិញ ៤,៥០៨,២៣០នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,២៦២,៦០២នាក់ ស្លាប់ចំនួន ១២០,៦៨៧នាក់ និងជាសះស្បើយចំនួន ៩២៩,៧៥៦នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៩៨៣,៣៥៩នាក់ ស្លាប់ចំនួន ៤៧,៨៦៩នាក់ និងជាសះស្បើយ ៥០៣,៥០៧នាក់។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៦១,០៩១នាក់ ស្លាប់ ៧,៦៦០នាក់ និងជាសះស្បើយ ៣១៣,៩៦៣នាក់៕
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨,៥៦៧,២៨០នាក់