អ្នកជំងឺ COVID19 នៅកូរ៉េជនជាតិខ្មែរទាំងបីនាក់បានជាសះស្បើយពីជំងឺហើយ គ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះបន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអស់មេរោគ។នេះបើតាមឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។
អ្នកជំងឺ COVID19 នៅកូរ៉េជនជាតិខ្មែរទាំងបីនាក់បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹកនេះ ហើយឥឡូវអ្នកទាំងបីបានមកដល់ផ្ទះដោយសុវត្ថិភាព។ គ្រូពេទ្យបានផ្តាំថាក្នុងករណីពេលត្រឡប់មកផ្ទះវិញក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការ:ចេញជារោគសញ្ញាជំងឺនេះឡើងវិញត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត៕SP